នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹង មុខវិជ្ជា “វិធានការនិរន្តរាយ” សម្រាប់សិស្សចៅក្រម ជំនាន់ទី ១១ និងសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
នៅថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ប្រតិភូនៃគណៈកម្មការបច្ចេកទេស និងវិទ្យាសាស្ត្រ ដឹកនាំដោយ លោក ណយ សំអុល អនុប្រធានផ្នែក លោកស្រី ឃុត ស៊ាងអៃ អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំសិស្សចៅក្រម ជំនាន់ទី ១០ ដែលបាននិងកំពុងធ្វើកម្មសិក្សា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សានៅមណ្ឌលអប់រំកែប្រែខេត្តត្បូងឃ្មុំ។ គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់អំពីការងារពាក់ព័ន្ធរវាងមណ្ឌលអប់រំកែប្រែ ជាមួយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗ។
សេចក្តីជូនដំណឹងស្តីពីការការអញ្ជើញមកបើកប្រាក់ឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ៩ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ