សេចក្តីជូនដំណឹងស្តីពីការការអញ្ជើញមកបើកប្រាក់ឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាបុគ្គលិក សាស្ត្រាចារ្យ ព្រមទាំងអតីតសិស្សជ័យលាភីចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា សារការី និងមន្ត្រីសុក្រឹតការក្រឡាបញ្ជី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាទាំងអស់ ដែលបានចូលរួម “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនសិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌” នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សូមអញ្ជើញមកបើកប្រាក់ឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង ១ នាក់ ២០ ម៉ឺនរៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅរៀងរាល់ម៉ោងធ្វើការ។

សេចក្ដីជូនដំណឹងចុងក្រោយ

...

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី ៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។

...

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១២ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។

...

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី ៤ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។

...

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ៩ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ