នៅថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ប្រតិភូនៃគណៈកម្មការបច្ចេកទេស និងវិទ្យាសាស្ត្រ ដឹកនាំដោយ លោក ណយ សំអុល អនុប្រធានផ្នែក លោកស្រី ឃុត ស៊ាងអៃ អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំសិស្សចៅក្រម ជំនាន់ទី ១០ ដែលបាននិងកំពុងធ្វើកម្មសិក្សា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សានៅមណ្ឌលអប់រំកែប្រែខេត្តត្បូងឃ្មុំ។ គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់អំពីការងារពាក់ព័ន្ធរវាងមណ្ឌលអប់រំកែប្រែ ជាមួយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗ។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹង មុខវិជ្ជា “វិធានការនិរន្តរាយ” សម្រាប់សិស្សចៅក្រម ជំនាន់ទី ១១ និងសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២។

...

សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា «នីតិវិធីលម្អិតនៃការចាត់ចែងរក្សាការពារ និងការចេញដីកាសម្រេច» សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

...

សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “វិវាទក្រុមហ៊ុនពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទក្រុមហ៊ុនពាណិជ្ជកម្ម” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា​ មានការរៀបចំពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ព្រមទាំងមានការរៀបចំពិសារអាហារសាមគ្គី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦​។ ពិធីនេះត្រូវបានសហការរៀបចំឡើងដោយសិស្សចៅក្រម ជំនាន់ទី ១១, សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២, សិស្សសារការី ជំនាន់ទី ៣, សិស្សអាជ្ញាសាលា ជំនាន់ទី ២​ និងមន្ត្រីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព ភាតរភាព និងសប្បាយរីករាយ។

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

...

សកម្មភាពបង្រៀនសិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លើមុខវិជ្ជា«មន្រ្តីនគរបាលយុត្តិធម៌»