នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានកិច្ចធានា និងការពិនិត្យលទ្ធភាពរួមគ្នាលើការលើកកម្ពស់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិស្សនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

ព័ត៌មាន ថ្មីៗ

...

នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា «វិធានអនុវត្តករណីបទល្មើសត្រួតគ្នា» សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹង មុខវិជ្ជា “វិធានការនិរន្តរាយ” សម្រាប់សិស្សចៅក្រម ជំនាន់ទី ១១ និងសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២។

...

សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា «នីតិវិធីលម្អិតនៃការចាត់ចែងរក្សាការពារ និងការចេញដីកាសម្រេច» សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

...

សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “វិវាទក្រុមហ៊ុនពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទក្រុមហ៊ុនពាណិជ្ជកម្ម” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

...

សកម្មភាពបង្រៀនសិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លើមុខវិជ្ជា«មន្រ្តីនគរបាលយុត្តិធម៌»

...

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា