នៅថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣, ប្រតិភូនៃគណៈកម្មការបច្ចេកទេស និងវិទ្យាសាស្ត្រ ដឹកនាំដោយ លោក ណយ សំអុល អនុប្រធានផ្នែក លោកស្រី ឃុត ស៊ាងអៃ អនុប្រធាននាយកដ្ឋាន និងមន្ត្រីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំសិស្សចៅក្រម ជំនាន់ទី ១០ ដែលបាននិងកំពុងធ្វើកម្មសិក្សា នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះទស្សនកិច្ចសិក្សានៅមណ្ឌលអប់រំកែប្រែខេត្តត្បូងឃ្មុំ។ គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់អំពីការងារពាក់ព័ន្ធរវាងមណ្ឌលអប់រំកែប្រែ ជាមួយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ព្រមទាំងការងារពាក់ព័ន្ធផ្សេងៗ។
នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា ជាពិសេសកិច្ចសហប្រតិបត្តិការដែលមានកិច្ចធានា និងការពិនិត្យលទ្ធភាពរួមគ្នាលើការលើកកម្ពស់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិស្សនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
នៅថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣, នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានការរៀបចំពិធីអបអរសាទរសង្ក្រានឆ្នាំថ្មី និងមានការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ព្រមទាំងមានការរៀបចំពិសារអាហារសាមគ្គី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦។ ពិធីនេះត្រូវបានសហការរៀបចំឡើងដោយសិស្សចៅក្រម ជំនាន់ទី ១១, សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី ២, សិស្សសារការី ជំនាន់ទី ៣, សិស្សអាជ្ញាសាលា ជំនាន់ទី ២ និងមន្ត្រីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកបដោយបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព ភាតរភាព និងសប្បាយរីករាយ។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (អតីតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ) សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១២ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ ចាប់ពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ តទៅ។