ផែនការបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ
របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
(២០០៨-២០១២)
I. ផែនការសំរាប់ឆ្នាំ ២០០៨
១. ការបណ្តុះបណ្តាលសិស្សចៅក្រម
នៅឆ្នាំ ២០០៨ ចៅក្រម ដែលអាចនៅធ្វើការបាន មានចំនួន ១៨៦នាក់ (២២៤-៣៨ ដែលមានអាយុ លើស៦០ឆ្នាំ = ១៨៦) និងចៅក្រមថ្មី ជំនាន់ទី២ ដែលត្រូវចេញពីសាលា មានចំនួន ៥៥នាក់។ ដូច្នេះ ចៅក្រម ទូទាំងប្រទេស មានចំនួន ២៤១នាក់ (១៨៦ + ៥៥ = ២៤១)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៤ ចំនួន ៥៥នាក់ ។
២. ការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជី
នៅឆ្នាំ ២០០៨ ក្រឡាបញ្ជី ដែលអាចនៅធ្វើការបាន មានចំនួន ៥៤៤នាក់ (៥៦៣-៦ ដែលមានអាយុ ត្រូវចូលនិវត្តន៍ - ១៣ លាឈប់ = ៥៤៤)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ ទី១ ចំនួន ៨១នាក់ ។
II. ផែនការសំរាប់ឆ្នាំ ២០០៩
១. ការបណ្តុះបណ្តាលសិស្សចៅក្រម
នៅឆ្នាំ ២០០៩ ចៅក្រម ដែលអាចនៅធ្វើការបាន មានចំនួន ២៣៤នាក់ (២៤១-៧ ដែលមានអាយុ លើស៦០ឆ្នាំ = ២៣៤) និងចៅក្រមថ្មី ជំនាន់ទី៣ ដែលត្រូវចេញពីសាលា មានចំនួន ៦៣នាក់។ ដូច្នេះ ចៅក្រម ទូទាំងប្រទេស មានចំនួន ២៩៧នាក់ (២៣៤ + ៦៣ = ២៩៧)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៥ ចំនួន ៥៥នាក់ ។
២. ការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជី
នៅឆ្នាំ ២០០៩ ក្រឡាបញ្ជី ដែលអាចនៅធ្វើការបាន មានចំនួន ៥៣៧នាក់ (៥៤៤-៧ ដែលមានអាយុ ត្រូវចូលនិវត្តន៍ = ៥៣៧) និងក្រឡាបញ្ជីថ្មី ជំនាន់ទី១ ដែលត្រូវចេញពីសាលា មានចំនួន ៨១នាក់។ ដូច្នេះ ក្រឡាបញ្ជី ទូទាំងប្រទេស មានចំនួន ៦១៨នាក់ (៥៣៧ + ៨១ = ៦១៨)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី២ ចំនួន ៦៣នាក់ ។
៣. ការបណ្តុះបណ្តាលសិស្សអាជ្ញាសាលា
ស្នើសុំប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី១ ចំនួន ៣៦នាក់ ។
៤. ការបណ្តុះបណ្តាលសិស្សសារការី
ស្នើសុំប្រឡងជ្រើសរើសសិស្សសារការី ជំនាន់ទី១ ចំនួន ១៥នាក់ ។
III. ផែនការសំរាប់ឆ្នាំ ២០១០
១. ការបណ្តុះបណ្តាលសិស្សចៅក្រម
នៅឆ្នាំ ២០១០ ចៅក្រម ដែលអាចនៅធ្វើការបាន មានចំនួន ២៩០នាក់ (២៩៧-៧ ដែលមានអាយុ លើស៦០ឆ្នាំ = ២៩០) និងចៅក្រមថ្មី ជំនាន់ទី៤ ដែលត្រូវចេញពីសាលា មានចំនួន ៦២នាក់។ ដូច្នេះ ចៅក្រម ទូទាំងប្រទេស មានចំនួន ៣៥២នាក់ (២៩០ + ៦២ = ៣៥២ )។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៦ ចំនួន ៥៥នាក់ ។
២. ការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជី
នៅឆ្នាំ ២០១០ ក្រឡាបញ្ជី ដែលអាចនៅធ្វើការបាន មានចំនួន ៦០៩នាក់ (៦១៨-៩ ដែលមានអាយុ ត្រូវចូលនិវត្តន៍ = ៦០៩) និងក្រឡាបញ្ជីថ្មី ជំនាន់ទី២ ដែលត្រូវចេញពីសាលា មានចំនួន ៦៣នាក់។ ដូច្នេះ ក្រឡាបញ្ជី ទូទាំងប្រទេស មានចំនួន ៦៧២នាក់ (៦០៩ + ៦៣ = ៦៧២)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៣ ចំនួន ៦៣នាក់ ។
៣. ការបណ្តុះបណ្តាលសិស្សអាជ្ញាសាលា
នៅឆ្នាំ ២០១០ អាជ្ញាសាលា មានចំនួន ៣៦នាក់។
ស្នើសុំប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី២ ចំនួន ៣៦នាក់ ។
៤. ការបណ្តុះបណ្តាលសិស្សសារការី
ស្នើសុំប្រឡងជ្រើសរើសសិស្សសារការី ជំនាន់ទី២ ចំនួន ១៥នាក់ ។
IV. ផែនការសំរាប់ឆ្នាំ ២០១១
១. ការបណ្តុះបណ្តាលសិស្សចៅក្រម
នៅឆ្នាំ ២០១១ ចៅក្រម ដែលអាចនៅធ្វើការបាន មានចំនួន ៣៤១នាក់ (៣៥២-១១ ដែលមានអាយុ លើស៦០ឆ្នាំ = ៣៤១) និងចៅក្រមថ្មី ជំនាន់ទី៥ ដែលត្រូវចេញពីសាលា មានចំនួន ៥៥នាក់។ ដូច្នេះ ចៅក្រម ទូទាំងប្រទេស មានចំនួន ៣៩៦នាក់ (៣៤១ + ៥៥ = ៣៩៦ )។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ចំនួន ៥៥នាក់ ។
២. ការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជី
នៅឆ្នាំ ២០១១ ក្រឡាបញ្ជី ដែលអាចនៅធ្វើការបាន មានចំនួន ៦៥៨នាក់ (៦៧២-១៤ ដែលមានអាយុ ត្រូវចូលនិវត្តន៍ = ៦៥៨) និងក្រឡាបញ្ជីថ្មី ជំនាន់ទី៣ ដែលត្រូវចេញពីសាលា មានចំនួន ៦៣នាក់។ ដូច្នេះ ក្រឡាបញ្ជី ទូទាំងប្រទេស មានចំនួន ៧២១នាក់ (៦៥៨ + ៦៣ = ៧២១)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ ទី៤ ចំនួន ៦៣នាក់ ។
៣. ការបណ្តុះបណ្តាលសិស្សអាជ្ញាសាលា
នៅឆ្នាំ ២០១១ អាជ្ញាសាលា មានចំនួន ៧២នាក់។
ស្នើសុំប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ចំនួន ៣៦នាក់ ។
៤. ការបណ្តុះបណ្តាលសិស្សសារការី
នៅឆ្នាំ ២០១១ សារការី មានចំនួន ១៥នាក់។
ស្នើសុំប្រឡងជ្រើសរើសសិស្សសារការី ជំនាន់ទី៣ ចំនួន ១៥នាក់ ។
V. ផែនការសំរាប់ឆ្នាំ ២០១២
១. ការបណ្តុះបណ្តាលសិស្សចៅក្រម
នៅឆ្នាំ ២០១២ ចៅក្រម ដែលអាចនៅធ្វើការបាន មានចំនួន ៣៨៤នាក់ (៣៩៦-១២ ដែលមានអាយុ លើស៦០ឆ្នាំ = ៣៨៤) និងចៅក្រមថ្មី ជំនាន់ទី៦ ដែលត្រូវចេញពីសាលា មានចំនួន ៥៥នាក់។ ដូច្នេះ ចៅក្រម ទូទាំងប្រទេស មានចំនួន ៤៣៩នាក់ (៣៨៤ + ៥៥ = ៤៣៩ )។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៨ ចំនួន ៥៥នាក់។
២. ការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជី
នៅឆ្នាំ ២០១២ ក្រឡាបញ្ជី ដែលអាចនៅធ្វើការបាន មានចំនួន ៧០១នាក់ (៧២១-២០ ដែលមានអាយុ ត្រូវចូលនិវត្តន៍ = ៧០១) និងក្រឡាបញ្ជីថ្មី ជំនាន់ទី៤ ដែលត្រូវចេញពីសាលា មានចំនួន ៦៣នាក់។ ដូច្នេះ ក្រឡាបញ្ជី ទូទាំងប្រទេស មានចំនួន ៧៦៤នាក់ (៧០១ + ៦៣ = ៧៦៤)។
អាស្រ័យហេតុនេះ ស្នើសុំប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៥ ចំនួន ៦៣នាក់។
៣. ការបណ្តុះបណ្តាលសិស្សអាជ្ញាសាលា
នៅឆ្នាំ ២០១២ អាជ្ញាសាលា មានចំនួន ១០៨នាក់។
ស្នើសុំប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៤ ចំនួន ៣៦នាក់។
៤. ការបណ្តុះបណ្តាលសិស្សសារការី
នៅឆ្នាំ ២០១២ សារការី មានចំនួន ៣០នាក់។
ស្នើសុំប្រឡងជ្រើសរើសសិស្សសារការី ជំនាន់ទី៤ ចំនួន ១៥នាក់។