• ទំព័រដើម
  • អ៊ីម៉ែល
  • ទំនាក់ទំនង
រ.ប.វ.ត
  • ទំព័រដើម
  • អារម្ភកថា
  • អគ្គលេខាធិការដ្ឋាន
  • សាលាភូមិន្ទចៅក្រម
  • សាលាភូមិន្ទក្រឡាបញ្ជី
  • សាលាភូមិន្ទអាជ្ញាសាលា
  • សាលាភូមិន្ទសារការី
  • គំរោងផ្សេងៗ
  • ទំនាក់ទំនង
សលាកប័ត្រព៌តមាន
  • ចៅក្រម
  • ក្រឡាបញ្ជី
  • អាជ្ញាសាលា
  • សារការី
សេចក្តីជូនដំណឹង
  • លក់និងទទួលពាក្យប្រឡង សិស្សចៅក្រមនិងក្រឡាបញ្ជី
ដៃគូសហប្រតិបត្ដិការ

សាលាភូមិន្ទក្រឡាបញ្ជី

សាលាភូមិន្ទក្រទ្បាបញ្ជី ត្រូវបានបង្កើតទ្បើង ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៥/០១៩ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ២០០៥។ សាលាភូមិន្ទក្រទ្បាបញ្ជី  មានបេសកកម្មរៀបចំការបណ្តុះបណ្តាលក្រទ្បា បញ្ជី​និង​ក្រទ្បា​បញ្ជី​នាយក ។ ការប្រទ្បងប្រជែង លើកទី១ នឹងត្រូវរៀបចំទ្បើងក្នុងឆ្នាំ ២០០៨ នេះតទៅ។ កម្មវិធីបណ្តុះ​បណ្តាលបន្ត​ដ៏សំខាន់មួយ សម្រាប់មន្ត្រីសុក្រឹតការក្រ​ឡាបញ្ជីកំ​ពុងបម្រើការ នៅតាមសាលា​ជម្រះក្តីបាន​ត្រូវបញ្ចប់រួច​ទៅហើយ មានមន្ត្រីសុក្រឹតការក្រឡាបញ្ជី ចំនួន ៦៥៧ នាក់ ដែល កំពុងបម្រើការ​នៅតុលាការខេត្ត-ក្រុង  តុលាការយោធា សាលាឧទ្ធរណ៍ និងតុលាការកំពូលបាន ទទួលការបណ្តុះបណ្តាល ដោយ រៀបចំជាវគ្គសិក្សាចំនួន ០៧ វគ្គ និងវគ្គប្រឡងសង្គ្រោះចំនួន ១ ។

ក្រទ្បាបញ្ជីនាយកនិងក្រទ្បាបញ្ជី អាចត្រូវបានចាត់តាំងឱ្យទៅបម្រើការនៅក្រសួងយុត្តិធម៌ ឬ​បង្រៀននៅ​សាលា​ភូមិន្ទក្រទ្បាបញ្ជី។

ការជ្រើសរើសនិងការបណ្តុះបណ្តាលក្រទ្បាបញ្ជីជាសមត្ថកិច្ចផ្តាច់មុខរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ  ។
ក្រទ្បាបញ្ជី​គឺជាមន្ត្រីក្របខ័ណ្ឌ ខ នៃសេវាសាធារណៈយុត្តិធម៌ មាននាទីជាអ្នកធានា ជាអ្នកបច្ចេកទេស​នៃនីតិវិធីនិងជាជំនួយការ​ចៅក្រម ក្នុងកិច្ចការរបស់យុត្តាធិការ ស្របទៅតាមល័ក្ខខ័ណ្ឌ ដែលចែងដោយច្បាប់ ឬបទបញ្ជាជាធរមាន ។

ក្រទ្បាបញ្ជីត្រូវតែមាន ចំណេះដឹងពហុផ្នែកក្នុងវិស័យនីតិវិធី ហើយត្រូវមានសមត្ថភាពបំពេញមុខងារផ្សេងៗនៅ ការិយាល័យ ក្រទ្បាបញ្ជី ដូចជា សេវាកម្មរដ្ឋប្បវេណី សេវាកម្មសំរាប់ព្រះរាជអាជ្ញា សេវាកម្ម​សំរាប់​ចៅក្រម​ស៊ើបសួរ សេវាកម្មព្រហ្មទណ្ឌ ។ ក្រទ្បាបញ្ជី អាចទទួលផង​ដែរនូវប​ន្ទុកកិច្ចការ រដ្ឋបាលនិងគណនេយ្យក្រោម​ការគ្រប់គ្រងរបស់ ក្រទ្បាបញ្ជីនាយក ។

ក្រទ្បាបញ្ជីត្រូវបានជ្រើសរើសតាមរយៈការប្រលងប្រជែង ក្នុងចំណោមនិស្សិត ឬក្នុងចំណោមមន្ត្រីរាជការ ។ ចំនួន​កន្លែង​ផ្តល់ឱ្យក្នុងការប្រឡងប្រជែង​មួយលើកៗត្រូវបាន​កំណត់ដោយ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី​តាមសំណើរបស់ ក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។

បែបបទ និងល័ក្ខខ័ណ្ឌ នៃការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ៖

  • បេក្ខជនទាំងពីរភេទជាជនជាតិខ្មែរ ។ ចំពោះបេក្ខជនជានិស្សិត ត្រូវមានអាយុមិនលើសពី ៣០ ឆ្នាំ រីឯបេក្ខជន ជាមន្ត្រីរាជការ ត្រូវមានអាយុមិនលើសពី ៣៥ ឆ្នាំ គិតមកត្រឹមថ្ងៃប្រឡង ។
  • ត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនប័ត្ររដ្ឋបាលបញ្ជាក់ថា បានបញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំទី២ នៃមហា​វិទ្យាល័យនីតិសាស្ត្រ ដោយជោគជ័យ  ( BAC II + 2années en Droit ).
  • ត្រូវមានព្រឹត្តិប័ត្រថ្កោលទោសបញ្ជាក់ថា មិនធ្លាប់ជាប់ទោសពីបទមជ្ឃឹម ឬបទឧក្រឹដ្ឋ (ចំពោះបេក្ខជនជាមន្ត្រីរាជការ​ពុំចាំបាច់ឡើយ )
  • ត្រូវមានកាយសម្បទាគ្រប់គ្រាន់ បញ្ជាក់ដោយនាយកដ្ឋានពេទ្យការងារ ។
  • បែបបទនៃការប្រទ្បងប្រជែង ត្រូវបានកំណត់ដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមាន​ការ​ចូល​រួម​ពី​ក្រសួង​យុត្តិធម៌ ។

ពត៌មានបន្ថែមសូមអាន សលាកបត្រ័ពត៌មាន

 

© រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ២០១០
ផ្ទះលេខ១៧ ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា