• ទំព័រដើម
  • អ៊ីម៉ែល
  • ទំនាក់ទំនង
រ.ប.វ.ត
  • ទំព័រដើម
  • អារម្ភកថា
  • អគ្គលេខាធិការដ្ឋាន
  • សាលាភូមិន្ទចៅក្រម
  • សាលាភូមិន្ទក្រឡាបញ្ជី
  • សាលាភូមិន្ទអាជ្ញាសាលា
  • សាលាភូមិន្ទសារការី
  • គំរោងផ្សេងៗ
  • ទំនាក់ទំនង
សលាកប័ត្រព៌តមាន
  • ចៅក្រម
  • ក្រឡាបញ្ជី
  • អាជ្ញាសាលា
  • សារការី
សេចក្តីជូនដំណឹង
  • លក់និងទទួលពាក្យប្រឡង សិស្សចៅក្រមនិងក្រឡាបញ្ជី
ដៃគូសហប្រតិបត្ដិការ

អារម្ភកថា(ត)


សាលាភូមិន្ទក្រឡាបញ្ជី ៖ ដោយមានការគាំទ្រពីគម្រោងនីតិរដ្ឋ “របស់បារាំង” សាលាភូមិន្ទក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការបាន រៀបចំបើក វគ្គសុក្រឹតការ មន្ត្រីក្រឡាបញ្ជីដើម្បី បង្កើនសមត្ថភាព​យល់ដឹង លើផ្នែកច្បាប់ និងការអនុវត្តន៍ជាក់ស្តែង ។ វគ្គសុក្រឹត្យការមន្ត្រីក្រឡាបញ្ជីត្រូវ​បានរៀបចំជា៧ វគ្គក្នុង​មួយវគ្គ​មានរយៈពេល ៣ ខែ និងមានមន្ត្រី​សុក្រឹត្យការ ក្រឡាបញ្ជី ចំនួន៩០ ទៅ ១០០ នាក់ មកទទួល​ការបណ្តុះបណ្តាល និង​រៀបំឱ្យមានវគ្គពិសេសមួយសម្រាប់ អ្នក ដែលមិនទទួល បានជោគជ័យ​ស្ថាពរ ក្នុងការ​ប្រឡង​បញ្ចប់ ។ ជារួមមន្ត្រីក្រឡាបញ្ជីចំនួន ៦៥៧ នាក់ក្នុងទូទាំងប្រទេស បានមក ទទួលការ បណ្តុះបណ្តាល ពីសាលា​ភូមិន្ទក្រឡាបញ្ជី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ ក្រៅពីធ្វើសុក្រឹត្យ​ការ​មន្ត្រី​ក្រឡាបញ្ជី​សាលាភូមិន្ទក្រឡាបញ្ជី នឹងរៀបចំប្រឡង​ប្រជែងជ្រើសរើស​​សិស្សឱ្យរៀនវិជ្ជាជីវៈ​ក្រឡាបញ្ជីក្នុងខែ មីនា ឆ្នាំ ២០០៨ ។

ខ្ញុំនិងសហការីរបស់ខ្ញុំ ព្រមទាំងក្រុមគ្រូបណ្តុះបណ្តាល បានដឹងយ៉ាងច្បាស់​អំពីតម្រូវការរបស់សង្គម​ក្នុង​ការ​បណ្តុះបណ្តាល​​ហេតុដូច្នេះ​ហើយ រាជបណ្ឌិតសភា​វិជ្ជាជីវៈតុលាការ នឹងធ្វើការកែលំអរ​​ខ្លួន​ឱ្យសក្តិសម​ជា​ស្ថាប័ន​​ទំនើប​របស់ជាតិនឹងឈាន​ទៅដល់កម្រិតអន្តរជាតិ​នាពេលអនាគត ។

ក្រោមការដឹកនាំ និងការផ្តល់អានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក​​ទីស្តីការ​​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ​​បាន​នឹង​កំពុងរៀបចំ​បង្កើត​សាលាបណ្តុះបណ្តាល​វិជ្ជាជីវៈចំនួនពីរគឺ សាលាភូមិន្ទអាជ្ញាសាលា និង​សាលាភូមិន្ទសាការី​បន្ថែមទៀតដើម្បី​ឆ្លើយតបនឹងការ អនុវត្តន៍ នីតិវិធីព្រហ្មទណ្ឌ​និង​ក្រមនីតិវិធីរដ្ឋប្បវេណី​និង​ដើម្បីឱ្យ​ការបម្រើ​សេវា​​យុត្តិ​ធម៌​កាន់​តែ​ទទួលបានទំនុកចិត្ត​ពីសាធារណៈជន ។

ជាមួយនឹងការគាំទ្ររបស់បារាំង សេចក្តីព្រាងលក្ខន្តិកៈសាការី និងអាជ្ញាសាលាត្រូវបាន​រៀបចំបង្កើតឡើងជា បន្តបន្ទាប់ហើយ តាមរយៈការគាំទ្រ​នេះ​បានជួយឱ្យ​រាជបណ្ឌិតសភាវិជ្ជាជីវៈ​តុលាការ​បានចូលរួម យ៉ាងទូលំ​ទូលាយ​រួចមក ហើយនៅក្នុង​​ដំណើរការ អភិវឌ្ឍន៍​បច្ចេកវិទ្យាថ្មី និងមធ្យោបាយ​បណ្តុះបណ្តាល ជាពិសេស​តាមរយៈ ការរៀបចំការ​បណ្តុះបណ្តាល អន្តរសកម្ម ដូចជាការរៀបចំសម្តែង​ការធ្វើសវនាការ​​ត្រាប់រឿង​ព្រហ្មទណ្ឌ​​ដោយថតជាវីដេអូ ការប្រើប្រាស់់​បច្ចេកទេសព័ត៌មានវិទ្យា​សម្រាប់ ការបណ្តុះបណ្តាល ។ រាជបណ្ឌិត​សភា​វិជ្ជាជីវៈតុលាការ រៀបចំផងដែរនូវការ​ធ្វើកម្មសិក្សានៅ​តុលាការបរទេស នៅប្រទេសបារាំង​​សម្រាប់សិស្ស​និយាយ​ភាសាបារាំង ។ ជាក់ស្តែង សិស្សចៅក្រមបីនាក់ បានចេញទៅធ្វើកម្មសិក្សារយៈ​ពេលមួយខែ នៅសាលាឧទ្ធរណ៍ Amiens នៅប្រទេសបារាំង។ លើសពីនេះ រាជបណ្ឌិតសភាវិជ្ជាវិជ្ជាជីវៈតុលាការ​​បន្តកិច្ចខំ​ប្រឹង​ប្រែង​របស់ខ្លួន ក្នុងផ្នែកទំនាក់ទំនង​ដោយបង្កើតនូវ គេហទំព័រអ៊ីនធើណេតមួយ និងបោះពុម្ពផ្សាយ​នូវ​សៀវភៅ​ស្តើង ដើម្បីលើកតម្កើង​និងផ្សព្វផ្សាយកម្មវិធី​​បណ្តុះបណ្តាលរបស់ខ្លួន​កាន់តែទូលំទូលាយ។ ព័ត៌មាន​ប្រកប​​ដោយគុណភាព នឹងបង្កើត​នូវការទាក់ទាញ ពីសាធារណជនជាយុវនិស្សិត និង យុវមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចាប់អារម្មណ៍ និងចូលរួមប្រឡងប្រជែង ។

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានមហិច្ឆតាចង់ទទួលបានឋានៈ​ជាមជ្ឈមណ្ឌលដ៏ពិសេស សម្រាប់​ការ​បណ្តុះ​បណ្តាល​​និង​​ទំនើបកម្មវិជ្ជាជីវៈតុលាការ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើរតួនាទីចម្បង តាមរយៈ ការបណ្តុះបណ្តាល ដែលរៀបចំឡើង ក្នុងការផ្តល់ដល់ស្ថាប័ននានា​​នូវចៅក្រម មន្ត្រីតុលាការ និងអ្នកវិជ្ជាជីវៈ​ផ្នែកច្បាប់ជំនាន់ថ្មី ដែលបានទទួលការ បណ្តុះបណ្តាល​ត្រឹមត្រូវ​មានសមត្ថភាព អាចនាំមកនូវភាពទំនើប​​ដែល​អាចជម្រុញចលនាថ្មី និងមានភាព​ស្វាហាប់ក្នុងឆន្ទៈ បម្រើប្រជាពលរដ្ឋនិងរដ្ឋ តាមរយៈភាពម្ចាស់ការ​​លើអាជីព​របស់​ខ្លួន​​​និងបច្ចេកវិទ្យាថ្មី ។

ប្រសាសន៍របស់ខ្ញុំ មិនអាចពេញលលេញបានទេ ប្រសិនបើ់ ខ្ញុំមិនបានថ្លែងអំណរគុណ ដល់លោក Pierre ESPIEU ប្រធាន គម្រោង “ទ្រទ្រង់នីតិរដ្ឋ” និងក្រុមការងាររបស់គាត់ ចំពោះការគាំទ្រការចំណាយ​ពេលវេលាដ៏មានតម្លៃ និងភក្តីភាពដែល ផ្តល់ឱ្យ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។

 

ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

ទេព ដារ៉ុង

 

© រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ២០១០
ផ្ទះលេខ១៧ ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា