អារម្ភកថា
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៥/០១៩ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០៥ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានស្វ័យភាពខាងរដ្ឋបាល និងហិរញ្ញវត្ថុ ដោយធ្វើការរៀបចំ ឡើងវិញ នូវរចនាសម្ព័ន្ធរបស់សាលាភូមិន្ទចៅក្រម ហើយដាក់បញ្ចូលជាអង្គភាពមួយរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
បច្ចុប្បន្ននេះ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការមានអង្គភាព៥ជាចំណុះគឺ អគ្គលេខាធិការដ្ឋាន សាលាភូមិន្ទចៅក្រម សាលាភូមិន្ទក្រឡាបញ្ជី សាលាភូមិន្ទអាជ្ញាសាលា និង សាលាភូមិន្ទសារការី ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានបេសកកម្មរៀបចំការប្រឡងប្រជែងជ្រើសរើស និងរៀបចំ ការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូង ដល់សិស្សចៅក្រម និងសិស្សក្រឡាបញ្ជី ដែលបានជ្រើសរើសថ្មី ព្រមទាំងទទួលបន្ទុក បណ្តុះបណ្តាលបន្ត និងធ្វើវិក្រឹតការ ជូនដល់ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដែលកំពុងបំពេញការិយកម្ម ។ ដោយមានការគាំទ្រពីប្រទេសបារាំង រាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការមានមហិច្ឆតាក្នុងការធ្វើឱ្យឆ្លើយតបទៅនឹង សេចក្តីត្រូវការនៃ វិជ្ជា- ជីវៈ ចៅ ក្រម ក្រឡាបញ្ជី ព្រមទាំងវិជ្ជាជីវៈផ្សេងទៀត ដែលជំនួយធ្វើឱ្យវិស័យតុលាការមាន តុល្យភាពរវាងការងារដែល ត្រូវ ធ្វើ និងចំនួន មន្ត្រីតុលាការ ធានាបាននូវការ ផ្លាស់ប្តូរសហការីថ្មី មានកម្រិតជំនាញ និង ចំណេះដឹងផ្នែកគតិយុត្ត កាន់តែ ប្រសើរ ឡើង ។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកម្មវិធី បណ្តុះបណ្តាលគ្រូបណ្តុះបណ្តាល អនាគតគ្រូបណ្តុះបណ្តាល សិស្សចៅក្រម ការបណ្តុះបណ្តាលបន្ត សម្រាប់ចៅក្រម ព្រះរាជអាជ្ញាដែល កំពុងបម្រើការងារតាមសាលាជំរះក្តីនានា ព្រមទាំងធ្វើសុក្រឹតការ មន្ត្រីក្រឡាបញ្ជីផងដែរ ជាមួយនិងកម្មវិធីដ៏ច្រើននេះ យើងមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី រាប់រយនាក់ បានមកទទួល ការបណ្តុះបណ្តាលពីរាជ បណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
សាលាភូមិន្ទចៅក្រម ៖ ចាប់ពីឆ្នាំ ២០០៥ មក សាលាភូមិន្ទចៅក្រមនៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានក្លាយទៅជាស្ថាប័នបណ្តុះបណ្តាលមួយដែលមានការវិវឌ្ឍន៍ទៅមុខ ។ ការប្រឡងប្រជែង ឱ្យចូលរៀនដែលធ្លាប់ធ្វើក្នុង រយៈពេលពីរឆ្នាំម្តង ត្រូវកែ សម្រួល មកធ្វើការប្រឡងជារៀងរាល់ឆ្នាំ “ ដូចក្នុងផែនការ ៥ ឆ្នាំ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។ ការជ្រើសរើស សិស្សឱ្យចូលរៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូង និងការបណ្តុះបណ្តាលបន្ត បានដំណើរការជាប្រក្រតី ។ សិស្សចៅក្រមជំនាន់ទី ១ បានចេញទៅបម្រើការងារ តាមសាលាជំរះ ក្តីនានារួចហើយ ឯសិស្ស ចៅក្រមជំនាន់ទី ២ ឈានដល់ ដំណាក់កាលឯកទេសកម្ម ហើយសិស្សចៅក្រមជំនាន់ទី ៣ ចាប់ផ្តើមធ្វើកម្មសិក្សាតាម សាលាជំរះក្តីនានា ហើយការ ប្រឡងប្រជែងជ្រើសរើសសិស្ស ចៅក្រមជំនាន់ទី ៤ នឹងចាប់ផ្តើមក្នុងខែ កុម្ភៈ ឆ្នាំ ២០០៨ ។
ក្នុងបេសកកម្មបណ្តុះបណ្តាលបន្ត សាលាភូមិន្ទចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការគាំទ្រពីគម្រោង ទ្រង់នីតិរដ្ឋ របស់បារាំងចាប់ពីខែកុម្ភៈ ឆ្នាំ ២០០៧ មកបានបើកវគ្គបណ្តុះបណ្តាលបន្តចំនួន០៦ វគ្គ សម្រាប់ចៅក្រមព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ដែលបម្រើការនៅតាមតុលាការខេត្ត-ក្រុងនិងតុលាការយោធា លើប្រធានបទការ អនុវត្តន៍ ក្រមនីតិវិធីព្រហ្មទណ្ឌដែលក្នុងមួយវគ្គៗមានរយៈពេល ពីរថ្ងៃកន្លះ មានចៅក្រមអញ្ជើញចូលរួមជាង ៣០នាក់ ។ ក្នុងក្របខ័ណ្ឌនៃការគាំទ្ររបស់បារាំងនេះដែរ វគ្គបណ្តុះបណ្តាល បន្តសម្រាប់ចៅក្រមសាលា ឧទ្ធរណ៍ និង តុលាការកំពូលលើប្រធានបទការ អនុវត្តន៍ ក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំពីរវគ្គដោយមានលោក Patric DAVOST អគ្គរដ្ឋអាជ្ញាក្រុង Toulouse មកធ្វើ បទអន្តរាគមន៍ ។