• ទំព័រដើម
  • អ៊ីមែល
  • ទំនាក់ទំនង
រ.ប.វ.ត
  • ទំព័រដើម
  • អារម្ភកថា
  • អគ្គលេខាធិការដ្ឋាន
  • សាលាភូមិន្ទចៅក្រម
  • សាលាភូមិន្ទក្រឡាបញ្ជី
  • សាលាភូមិន្ទអាជ្ញាសាលា
  • សាលាភូមិន្ទសារការី
  • គំរោងផ្សេងៗ
  • ទំនាក់ទំនង
Home

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ( រ.ប.វ.ត ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០១០៥​/០១៩ ចុះថ្ងៃទី ២១ ខែ មករា​ ឆ្នាំ ២០០៨ គឺជាគ្រឹះស្ថានសាធារណៈ រដ្ឋបាល ដែលមានស្វ័យភាពខាងរដ្ឋបាល និង​ ហិរញ្ញវត្ថុ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានផ្នែកបច្ចេកទេស​ស្ថិត​ក្រោម​អាណាព្យាបាល​របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផ្នែកហិរញ្ញវត្ថុ ស្ថិតនៅក្រោម​អាណាព្យាបាល​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បច្ចុប្បន្ននេះ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានរច​នាសម្ព័ន្ធដូចខាងក្រោម :

-អគ្គលេខាធិការដ្ឋាន

-សាលាភូមិន្ទចៅក្រម

-សាលាភូមិន្ទក្រឡាបញ្ជី

-សាលាភូមិន្ទអាជ្ញាសាលា

-សាលាភូមិន្ទសារការី។

ដោយឡែក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ម.ម.ប.វ) ដែលទើបបង្កើត ឡើងតាមអនុក្រឹត្យលេខ ១៣០ អនក្រ បក ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៨ ត្រូវស្ថិតនៅ ក្រោមការគ្រប់គ្រង និងទទួល​ខុសត្រូវ​ផ្នែក​បច្ចេកទេស ដោយផ្ទាល់់ពីក្រុមប្រឹក្សាគណៈមេធាវី និងផ្នែករដ្ឋបាល​ដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានបេសកកម្មរៀបចំការប្រឡងប្រជែងជ្រើសរើស និងរៀបចំការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដំបូង​ដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែល​បាន​ជ្រើសរើស​ថ្មី ព្រមទាំងទទួលបន្ទុកបណ្តុះបណ្តាលបន្ត និងធ្វើវិក្រឹតការជូនដល់ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ដែលកំពុងបំពេញ ការិយកម្ម។

ក្នុងគោលបំណងធ្វើអោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់វិស័យយុត្តិធម៌ និយាយជារួម និងនិយាយ​ដោយ​ឡែករបស់វិស័យតុលាការ​ រាជបណ្ឌិតសភាវិជ្ជាជិវៈតុលាការ ត្រូវតែធ្វើការប្រឡងជ្រើសរើស សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី រួចធ្វើការបណ្តុះបណ្តាលអោយមានគុណភាពខ្ពស់។ តាមរយៈនេះ បានផ្តល់អោយរាជបណ្ឌិត សភាវិជ្ជាជីវៈតុលាការទទួលបាននូវតួនាទីដ៏សំខាន់ក្នុងការរួម​ចំណែក​ធ្វើ​កំណែ​ទម្រង់​ច្បាប់និងប្រព័ន្ធ យុត្តិធម៌។

រចនាសម្ព័ន្ធថ្នាក់ដឹកនាំ

H.E  Tep Darong

ឯ.ឧ. ទេព ដារ៉ុង

ប្រធាន

 

H.E Vann Phann

H.E Kann Chuen

H.E Kouet Sekano

H.E Ouk Touch

ឯ.ឧ. វ៉ាន់ ផាន់

ឯ.ឧ. កាន់ ឈឺន

ឯ.ឧ. កើត សេកាណូ

ឯ.ឧ. អ៊ុក ទូច

 

នាយក

នាយក

អគ្គលេខាធិការ

នាយក

នាយក

សាលាភូមិន្ទចៅក្រម

សាលាភូមិន្ទក្រទ្បាបញ្ជី

 

សាលាភូមិន្ទអាជ្ញាសាលា

សាលាភូមិន្ទសារការី

 

©២០១០ រក្សាសិទ្ធិដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
រក្សាសិទ្ធិគ្រប់បែបយ៉ាង