Administrator

This is for Administrator Department and teachers to access to certain files and folders when necessary.

Continue Reading »

Staff Login Here

សំរាប់គ្រូ

 

Teachers Login Here

Teachers Login Form

 



pix pix


image

សាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ​ ១១៧ អនក្រ បក ចុះថ្ងៃទី ១៨ ខែ​ សីហា ឆ្នាំ ២០០៨ ដែលមានបេសកកម្មធ្វើការបណ្តុះបណ្តាល​វិជ្ជាជីវៈដំបូង និងបណ្តុះបណ្តាលបន្ត សម្រាប់សារការី។

សិស្សសារការីរបស់សាលាភូមិន្ទសារការីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាល រយៈពេល ៣០ ខែ ហើយចែកចេញជាពីរដំណាក់កាល:

  • ដំណាក់កាលធ្វើសិក្ខាគារិកភាព មានរយៈពេល ១២ខែ
  • ដំណាក់កាលធ្វើកម្មសិក្សា មានរយៈពេល ១៨ខែ
  • បែបបទ និងលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើសសិស្សសារការី:

  • បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ។ ចំពោះ បេក្ខជនជានិស្សិត ត្រូវមានអាយុមិនលើស ពី​ ៣៥ឆ្នាំ រីឯបេក្ខជនជាមន្រ្តី រាជការ ត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ គិតមកត្រឹមថ្ងៃប្រឡង
  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្រ្តឡើងទៅ
  • ត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថា មិនធ្លាប់ជាប់ទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ
  • ត្រូវមានកាយសម្បទាគ្រប់គ្រាន់។

  • អានបន្ថែម»

    image

    វិញ្ញាសាសរសេរ ៖

    ការប្រឡងប្រជែងជ្រើសរើសសិស្សសារការី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានពីរដំណាក់កាលៈ

    ដំណាក់កាលទី​១៖ វិញ្ញាសាសរសេរ (វិញ្ញាសាបង្ខំ)

    ល.រ

    មុខវិជ្ជា

    រយៈពេល

    មេគុណ

    ពិន្ទុជំរុះ

    នីតិកាតព្វកិច្ច​ និងកិច្ចសន្យា

    ៣ ម៉ោង

    តិចជាង​ ៦/២០

    នីតិអចលនៈទ្រព្យ

    ៣ ម៉ោង

    នីតិជំនួញ

    ៣ ម៉ោង

    ភាសាបារាំង

    ១ ម៉ោង

    ប្រសិនបើបេក្ខជនទទួលបានពិន្ទុតិចជាងប្រាំមួយលើម្ភៃ (៦/២០) នៃមុខវិជ្ជា​ណា​មួយ ក្នុងចំណោមមុខវិជ្ជាទាំង៤ ខាងលើ ត្រូវកំណត់ឲ្យធ្លាក់។

    ដំណាក់កាលទី​២៖វិញ្ញាសាសួរផ្ទាល់មាត់ (វិញ្ញាសាជ្រើសរើស)

    ល.រ

    សម្ភាសពីចំណេះដឹងទូទៅផ្នែកច្បាប

    រយៈពេល

    មេគុណ

    នីតិគ្រួសារ

    ៤០​ នាទី

    នីតិពាណិជ្ជកម្ម

    នីតិអចលនៈទ្រព្យ

    នីតិរដ្ឋបាល

    បេក្ខជនត្រូវជ្រើសរើសមុខវិជ្ជាមួយ​​ ក្នុងចំណោមមុខវិជ្ជាទាំង៤ខាងលើ សម្រាប់​ឆ្លើយនឹងសំណួររបស់គណៈមេប្រយោគ ។
    ប្រសិនបើយល់ឃើញថាមានការចាំបាច់ នោះគណៈមេប្រយោគអាចសួរ​សំណួរបន្ថែមទៅបេក្ខជនលើមុខវិជ្ជា ៣​ ផ្សេងទៀត ដែលនៅសល់។

    image
    View RAJP in a larger map

    image ផ្ទះលេខ 17 ផ្លូវលេខ 466 សង្កាត់ ទន្លេបាសាក់
    ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

    +៨៥៥ ២៣ ៧២៦ ១៧៣
    ​​​​​​​​​​+៨៥៥ ២៣ ៧២៦ ១៧៣

    image