Administrator

This is for Administrator Department and teachers to access to certain files and folders when necessary.

Continue Reading »

Staff Login Here

សំរាប់គ្រូ

 

Teachers Login Here

Teachers Login Form

 


pix pix


image

នៅរសៀលថ្ងៃ អង្គារ ១៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៣ : ០០ នាទី គណៈកម្មការបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឯកឧត្តម ឆាន់ ស៊ីណា អគ្គលេខាធិការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអមដំណើរដោយមន្ត្រី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សចៅក្រមកម្មសិក្សា ជំនាន់ទី ៧ ចំនួន ១១ រូប (ចៅក្រមអាសនៈ ចំនួន ៦ រូប និងចៅក្រមអយ្យការ ចំនួន ៥ រូប) ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សាម៉ូឌុល ៤ “ឯកទេសកម្ម” រយៈពេល ៣ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សចៅក្រមកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ ការដឹកនាំសិស្សចៅក្រមកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅព្រឹកថ្ងៃ អង្គារ ១៥ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ១០ : ០០ នាទី គណៈកម្មការបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឯកឧត្តម ឆាន់ ស៊ីណា អគ្គលេខាធិការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអមដំណើរដោយមន្ត្រី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សចៅក្រមកម្មសិក្សា ជំនាន់ទី ៧ ចំនួន ១១ រូប (ចៅក្រមអាសនៈ) ទៅមណ្ឌលកម្មសិក្សា សាលាដំបូងខេត្តកំពង់ចាម ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សាម៉ូឌុល ៤ “ឯកទេសកម្ម” រយៈពេល ៣ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សចៅក្រមកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ ការដឹកនាំសិស្សចៅក្រមកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃ ពុធ ៩ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៣ : ០០ នាទី គណៈកម្មការបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម អ៊ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី និងអមដំណើរដោយមន្ត្រី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សចៅក្រមកម្មសិក្សា ជំនាន់ទី ៧ ចំនួន ១០ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សាម៉ូឌុល ៤ “ឯកទេសកម្ម” រយៈពេល ៣ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សចៅក្រមកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ ការដឹកនាំសិស្សចៅក្រមកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅព្រឹកថ្ងៃ អង្គារ ៨ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៩ : ៣០ នាទី គណៈកម្មការបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រម និងអមដំណើរដោយមន្ត្រី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សចៅក្រមកម្មសិក្សា ជំនាន់ទី ៧ ចំនួន ១១ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សាម៉ូឌុល ៤ “ឯកទេសកម្ម” រយៈពេល ៣ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សចៅក្រមកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ ការដឹកនាំសិស្សចៅក្រមកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀលថ្ងៃ ចន្ទ ៧ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៣ : ០០ នាទី គណៈកម្មការបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដឹកនាំដោយ ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, ឯកឧត្តម អ៊ុក ទូច នាយកសាលាភូមិន្ទអាជ្ញាសាលា, ឯកឧត្តម អ៊ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី និងអមដំណើរដោយមន្ត្រី រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានដឹកនាំសិស្សចៅក្រមកម្មសិក្សា ជំនាន់ទី ៧ ចំនួន ១១ រូប ទៅមណ្ឌលកម្មសិក្សា សាលាដំបូង ខេត្តព្រៃវែង ដើម្បីជួបពិភាក្សា និងណែនាំខ្លួនសិស្សកម្មសិក្សាជូនគ្រូទទួលបន្ទុកដឹកនាំកម្មសិក្សា និងគ្រូដឹកនាំសរសេររបាយការណ៍កម្មសិក្សាដែលត្រូវចុះកម្មសិក្សាម៉ូឌុល ៤ “ឯកទេសកម្ម” រយៈពេល ៣ ខែ ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានណែនាំសិស្សចៅក្រមកម្មសិក្សាទាំងអស់ឲ្យយកចិត្តទុកដាក់ ក្នុងអំឡុងពេលធ្វើកម្មសិក្សាក៏ដូចជាការគោរពវិន័យខ្ជាប់ខ្ជួន។ ការដឹកនាំសិស្សចៅក្រមកម្មសិក្សានេះ បានដំណើរការដោយរលូន និងមានការចូលរួមសហការ ជ្រុំជ្រែង ពីលោកប្រធាន លោកអនុប្រធាន ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញារង ដែលជាគ្រូទទួលបន្ទុកកម្មសិក្សាផងដែរ។

នៅរសៀល ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានទទួលគោលការណ៍អនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំពិធីចាប់ឆ្នោតជ្រើសរើសឯកទេសកម្ម ចៅក្រមអាសនៈ ចំនួន ៣៩ និងចៅក្រមអយ្យការ ចំនួន ១៥ សម្រាប់សិស្សចៅក្រម ជំនាន់ទី ៧ ចំនួន ៥៤ រូប ដើម្បីទទួលការបណ្តុះបណ្តាល ឯកទេសកម្ម ដាច់ដោយឡែកពីគ្នានៅ ម៉ូឌុល ៤ បន្តទៀត។ សូមបញ្ជាក់ផងដែរថា នីតិវិធីរៀបចំចាប់ឆ្នោតជ្រើសរើស ឯកទេសកម្ម និងលទ្ធផលចាប់ឆ្នោតខាងលើ បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយបរិយាកាសរីករាយ និងទទួលការគាំទ្រពីសិស្សចៅក្រម ជំនាន់ទី ៧ គ្រប់ៗរូប។

នៅថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង ៨:៣០ នាទី ព្រឹក, រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិន្ទចៅក្រម ជំនាន់ទី ៨ ចំនួន ៥៥ នាក់ និងសិស្សសាលាភូមិន្ទសារការី ជំនាន់ទី ២ ចំនួន ២០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនេះដែរគណៈអធិបតី បានកោតសរសើរយ៉ាងខ្លាំង នូវសមត្ថភាពសិស្សចៅក្រម ជំនាន់ទី ៨ និងសិស្សសារការី ជំនាន់ទី ២ ដែលបានឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ និងបានមានមតិផ្តាំផ្ញើដល់សិស្សចៅក្រម និងសិស្សសារការី ទាំងអស់អោយខិតខំប្រឹងប្រែងអភិវឌ្ឍន៍នូវចំណេះដឹងរបស់ខ្លួនតាមរយៈការទទួលការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ព្រមទាំងបានចែកជូននូវ ក្រវ៉ាត់ក បូរ ប៊ិច សៀវភៅសរសេរ និងសៀវភៅច្បាប់គោល ជូនសិស្សគ្រប់ៗរូប និងឧបត្ថម្ភថវិកាដល់សិស្សចៅក្រម និងសិស្សសារការីក្នុងម្នាក់ៗចំនួន ២០០,០០០ រៀល។


នៅថ្ងៃ អង្គារ ទី ២ ដល់ ថ្ងៃ សុក្រ ទី ៥ ខែ មករា ឆ្នាំ ២០១៨, រាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការបានរៀបចំកម្មវិធីវាយតម្លៃការពាររបាយការណ៍កម្មសិក្សារបស់សិស្សចៅក្រម ជំនាន់ទី ៧ សម្រាប់ម៉ូឌុល ២ (ផ្នែករដ្ឋប្បវេណី) និងម៉ូឌុល ៣ (ផ្នែកព្រហ្មទណ្ឌ) ដែលសិស្សបានសិក្សាទ្រឹស្តីនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងបានធ្វើការចុះកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន ៦ សរុបរយ:ពេល ១៨ ខែកន្លងមក។ សិស្សម្នាក់ៗត្រូវបានតម្រូវឲ្យសរសេររបាយការណ៍កម្មសិក្សាយ៉ាងតិចចំនួន ៣០ ទំព័រ សម្រាប់ផ្នែកនីមួយៗ និងត្រូវធ្វើការការពាររបាយការណ៍ទាំងនោះ ដោយធ្វើបទបង្ហាញ និងឆ្លើយសំណួរចំពោះគណ:មេប្រយោគរយ:ពេល ៣០ នាទី សម្រាប់ផ្នែករដ្ឋប្បវេណី និងរយ:ពេល ៣០ នាទី សម្រាប់ផ្នែកព្រហ្មទណ្ឌ ក្នុងគោលបំណង ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលសិស្សវិជ្ជាជីវ:តុលាការ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

បញ្ជីរាយនាមបេក្ខជនតាមបន្ទប់នីមួយៗ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ៨ សម័យប្រឡង ថ្ងៃ ច័ន្ទ ទី ១៦ និងថ្ងៃ អង្គារ ទី ១៧ ខែ តុលា ឆ្នាំ ២០១៧

image
View RAJP in a larger map

image ផ្ទះលេខ 17 ផ្លូវលេខ 466 សង្កាត់ ទន្លេបាសាក់
ខណ្ឌចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

+៨៥៥ ២៣ ៧២៦ ១៧៣
​​​​​​​​​​+៨៥៥ ២៣ ៧២៦ ១៧៣

image