រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ( រ.ប.វ.ត ) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ លេខ នស/រកត/០១០៥/០១៩ ចុះថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០៨ គឺជាគ្រឹះស្ថានសាធារណៈ រដ្ឋបាល ដែលមានស្វ័យភាពខាងរដ្ឋបាល និង ហិរញ្ញវត្ថុ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានផ្នែកបច្ចេកទេសស្ថិតក្រោមអាណាព្យាបាលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផ្នែកហិរញ្ញវត្ថុ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បច្ចុប្បន្ននេះ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានរចនាសម្ព័ន្ធដូចខាងក្រោម :
- អគ្គលេខាធិការដ្ឋាន
- សាលាភូមិន្ទចៅក្រម
- សាលាភូមិន្ទក្រឡាបញ្ជី
- សាលាភូមិន្ទអាជ្ញាសាលា
- សាលាភូមិន្ទសារការី។
ដោយឡែក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ម.ម.ប.វ) ដែលទើបបង្កើត ឡើងតាមអនុក្រឹត្យលេខ ១៣០ អនក្រ បក ចុះថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៨ ត្រូវស្ថិតនៅ ក្រោមការគ្រប់គ្រង និងទទួលខុសត្រូវផ្នែកបច្ចេកទេស ដោយផ្ទាល់់ពីក្រុមប្រឹក្សាគណៈមេធាវី និងផ្នែករដ្ឋបាលដោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានបេសកកម្មរៀបចំការប្រឡងប្រជែងជ្រើសរើស និងរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈដំបូងដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានជ្រើសរើសថ្មី ព្រមទាំងទទួលបន្ទុកបណ្តុះបណ្តាលបន្ត និងធ្វើវិក្រឹតការជូនដល់ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ដែលកំពុងបំពេញ ការិយកម្ម។
ក្នុងគោលបំណងធ្វើអោយឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់វិស័យយុត្តិធម៌ និយាយជារួម និងនិយាយដោយឡែករបស់វិស័យតុលាការ រាជបណ្ឌិតសភាវិជ្ជាជិវៈតុលាការ ត្រូវតែធ្វើការប្រឡងជ្រើសរើស សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី រួចធ្វើការបណ្តុះបណ្តាលអោយមានគុណភាពខ្ពស់។ តាមរយៈនេះ បានផ្តល់អោយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការទទួលបាននូវតួនាទីដ៏សំខាន់ក្នុងការរួមចំណែកធ្វើកំណែ ទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
រចនាសម្ព័ន្ធថ្នាក់ដឹកនាំ

ឯ.ឧ. ទេព ដារ៉ុង
ប្រធាន
|
|
|
|
|
|
|
ឯ.ឧ. វ៉ាន់ ផាន់ នាយក សាលាភូមិន្ទចៅក្រម |
ឯ.ឧ. កាន់ ឈឺន នាយក សាលាភូមិន្ទក្រទ្បាបញ្ជី |
ឯ.ឧ. កើត សេកាណូ អគ្គលេខាធិការ |
ឯ.ឧ. អ៊ុក ទូច នាយក សាលាភូមិន្ទអាជ្ញាសាលា |
ឯ.ឧ. តាន់ហ៊ាង ដាវណ្ណ នាយក សាលាភូមិន្ទសារការី |




